ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Jeep បុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ ស្លា .;ប់ ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ អាណាព្យាបាលបាននាំកូនដែលជាជនសង្ស័យ ចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១១:០០ព្រឹក ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។
ចំពោះមុខវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលឯកឧត្តមបានសួរនាំជុំវិញរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍កន្លងទៅនៅខណ្ឌទួលគោក កិច្ចការងារនេះសមត្ថកិច្ចជំនាញកំពុងសាកសួរជនសង្ស័យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
នេះជាការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញ និងការដាក់ចេញនូវវិធានការច្បាស់លាស់ រួមនឹងដីកាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ឱ្យនាំជនសង្ស័យមកសារភាព និងទទួលស្គាល់កំហុស ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លា .;ប់។
សម្តេចមធិបតី ហ៊ុន ម៉ាណែត ៖ កន្លងទៅ អារឿង បុក ហើយ ចាំបាច់សុំគោលការណ៍ អីទៀត។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤នៅទីស្ដីការក្រសួងបរិស្ថាន កាលពី រសៀលថ្ងៃព្រហស្បតិ៍ ទី២១ ធ្នូ ២០២៣។