ខេត្តកែប៖ នារសៀលថ្ងៃព្រហសត្បិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣
នាវេលាម៉ោង ១៤:០០ នាទីរសៀល នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព
ឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូង
ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម លោកប្រធានលេខាធិការដ្ឋាន លោកស្រីអនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី លោកប្រធានការិយាល័យ និងមន្ត្រីរដ្ឋបាល ទាំងអស់នៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកែប។
កិច្ចប្រជុំនេះ ត្រូវបានលើកយកមកពិភាក្សានូវរបៀបវារ:ចំនួន ៣ ដូចខាងក្រោម ÷
១.- ការងារបច្ចេកទេស របស់សាលាដំបូង និងអយ្យការអមសាលាដំបូង រួមទាំងលេខាធិការដ្ឋានរដ្ឋបាល។
២.- ការងាររដ្ឋបាលទូទៅ។
៣.- បញ្ហាប្រឈម បញ្ហាផ្សេងៗ និងដំណោះស្រាយ។
កិច្ចប្រជុំ ត្រូវបានបញ្ចប់ដោយមានការចូលរួមមតិយោបល់យ៉ាងផុសផុល ក្រោមបរិយាកាសស្និតស្នាល និងរីករាយក្រៃលែង។