ឯកឧត្តម ខាន់ សុផល ណែនាំពីការអនុវត្ត តួនាទីភារ:កិច្ចដល់ មន្រ្ដីនគរបាលយុត្តិធម៌ ត្រូវពង្រឹងសមត្ថភាពការងារ កិច្ចសហការ ការងារក្នុងដែនសមត្ថកិច្ចផ្ទាល់ខ្លួន និង ឆ្លងខេត្តដ៏ទៃទៀត

កែប៖ នាថ្ងៃអង្គារ៍ ៧កើត និងថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ និង ទី២០ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង លោក លោកស្រី ស្នងការរង លោកមេបញ្ជាការរង លោក អធិការក្រុង អធិការស្រុក លោកមេបញ្ជាការក្រុង លោកអធិការស្រុក លោកប្រធាន អនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្រ្ដីជំនាញ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខាន់ សុផល បានធ្វើការណែនាំ ពីការអនុវត្ត តួនាទីភារ:កិច្ចដល់ មន្រ្ដីនគរបាលយុត្តិធម៌ និងបញ្ហាប្រឈមផ្សេងៗ ដូចខាងក្រោម ៖

ការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ បញ្ហាប្រឈមមួយចំនួន និងបញ្ហាផ្សេងៗពាក់ព័ន្ធការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាពការងារ កិច្ចសហការ ការងារក្នុងដែនសមត្ថកិច្ចផ្ទាល់ខ្លួន និង ឆ្លងខេត្តដ៏ទៃទៀត ជាពិសេស ត្រូវថែរក្សាសណ្ដាប់ បង្ការ បង្ក្រាបរាល់គ្រប់បទល្មើសអោយបានល្អ ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ខាន់ សុផល បានកោតសរសើរ ដល់មន្រ្ដី នគរបាលយុត្តិធម៌ បានចុះបញ្ជីក្នុងសៀវភៅផ្សេងៗ ទៅតាមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរអគុណ ដល់មន្រ្ដីនគរបាលយុត្តធម៌ ទាំងអស់ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

អង្គប្រជុំបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

អត្ថបទដែលជាប់ទាក់ទង
Open

Close