ធនាគារវីង​ មាន ម្ចាស់ហ៊ុន ជាកូនខ្មែរ​ ១០០%​

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវ អញ្ជើញ ចូលរួមសម្ពោធជាផ្លូវការ​អគារស្នាក់ការកណ្តាលវីងថៅវ័រ (Wing Tower) រាជធានីភ្នំពេញ ។

ធនាគារវីង​ ដែលមានម្ចាស់ហ៊ុនជាកូនខ្មែរ​ ១០០%​ មានការិយាល័យប្រតិបត្តិការចំនួន​ ២១ទីតាំង​ បណ្តាញវីង​ចំនួន ១៥.០០០កន្លែង​ បង្កេីតការងារជិត​ ៣.០០០នាក់ ​។ អគារស្នាក់ការកណ្តាលធនាគារវីង​ គឺជាការរីកចម្រើននៃវិស័យឯកជនផ្នែកហិរញ្ញវត្ថុ​ ដែលជាសរសៃឈាមភ្ជាប់គ្នាយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ និងប្រជាជន។

ការវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីភាពទំនុកចិត្ត និង ជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ចរឹងមាំ និងភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close