ខេត្តព្រះសីហនុ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមជម្រាបជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់នាវាដឹកទំនិញដែលមានចំណុះផ្ទុកលើសពី៤០តោន ដល់១៥០តោន និងនាវានេសាទដែលមានកំលាំងម៉ាស៊ីនលើសពី៩០សេះ ដល់២៥០សេះ ទាំងអស់ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលដល់នីតិវិធី និងជំរុញដល់ការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព បងប្អូនដែលជា ម្ចាស់នាវាខាងលើ អាចយកមកចុះបញ្ជី សេវាត្រួតពិនិត្យបច្ចេកទេស និងផ្តល់លិខិតអនុញ្ញាតអាជីវកម្មដល់នាវាដឹកទំនិញ និងនាវានេសាទ នៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឆ្នេរសមុទ្រ ដូចមានចែងក្នុងលិខិតខាងក្រោម។