ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លី និងសំណើផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ នៅថ្ងៃទី១៨ ធ្នូ ២០២៣ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជ៉ំ និង ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ និងជាសហប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លី និងសំណើផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ជាលទ្ធផល ក្នុងខែវិច្ឆកា ឆ្នាំ ២០២៣ នេះ ក្រុមការងារបានពិនិត្យដោះស្រាយ និងសម្រេចបិទបញ្ចប់សំណុំរឿង សរុបចំនួន ៥៨ បន្ថែមទៀត ។
សម្រាប់ទិសដៅការងារបន្ត ក្រុមការងារ នឹងបន្តពិនិត្យដោះស្រាយលើសំណើ ដែលនៅសេសសល់ ដើម្បីឈានទៅបរិយាកាសគ្មានវិវាទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។