អធិការរងក្រុងកំពត ម្នាក់ ប្រើប្រាស់គ្រឿងញៀន ស្នើសុំថ្នាក់លើ បណ្តេញចេញពីក្របខ័ណ្ឌ

ខេត្តកំពត៖ កាលពីថ្ងៃទី ១៦ ធ្នូ ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់ថា អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងដាច់ខាតមិនត្រូវប្រើប្រាស់និងចែកចាយគ្រឿងញៀន និងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ។

ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកំលាំងនគរបាលជាតិ ។

នេះជាសារព្រមានដល់កងកំលាំងទាំងអស់នៃស្នងការរដ្ឋាននគរបាលខេត្តកំពតដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន។

អត្ថបទដែលជាប់ទាក់ទង
Open

Close