ឃាត់ខ្លួន អគ្គនាយក ក្រុមហ៊ុន អចលនទ្រព្យ តេជមានជ័យ ឌីវេឡុបម៉ិន រៀល ស៊ីស្ទេត ករណី លួចលក់ទ្រព្យសម្បត្តិអ្នកដទៃ
កំពង់ស្ពឺ៖ មន្ត្រីអាវុធហត្ថ បញ្ជាក់អោយដឹងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន មានការចូលរួមពីលោកមេភូមិ ចៅសង្កាត់ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ បាន
ចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ៥៣៩ និងដីកាលេខ៥៣៧ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ឈ្មោះ នាង សុីណៃ ។
ជាលទ្ធផលអនុវត្តបាន៖
១-ជនត្រូវចោទឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៥៣៧ ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ។
២-ជនត្រូចោទឈ្មោះ អុឹង ណៃហួយ ភេទស្រី អាយុ៣៣ឆ្នាំតាមដីកាលេខ៥៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ពីបទរំលោភលើទំនុកចិត្ត បច្ចប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី ៕