សិស្សវិទ្យាល័យ ៦នាក់ លង់ទឹក នៅពហុបំណង សេកសក ស្លាប់៤នាក់ សង្គ្រោះបាន២នាក់

បាត់ដំបង៖ សិស្សវិទ្យាល័យ ឃុំត្រែង ចំនួន៦នាក់នាំគ្នាចុះហែលទឹកលេងនៅក្នុងស្ទឹងសង្កែ នៅចំណុចខាងក្រោមពហុបំណង សេកសក ក្រោយពេលចេញពីលាលារៀន បណ្តាលអោយលង់ទឹកស្លាប់ចំនួន៤នាក់ និង ២នាក់ទៀត ត្រូវបានប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច ចុះជួយសង្រ្គោះទាន់ពេលរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្មេងៗរងគ្រោះទាំងអស់មានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល មុខរបរសិស្ស នៅរស់។

ទី២- ឈ្មោះ រ៉ា ចាន់រី ភេទស្រីអាយុ១៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា នៅរស់។

ទី៣-ឈ្មោះ សេង អុីនជឺលី ភេទស្រីអាយុ១២ឆ្នាំ (ស្លាប់)។

ទី៤-ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)។

ទី៥-ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លាប់)។

ទី៦-ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ១៤ឆ្នាំ(ស្លាប់)។

ក្រោយពេលសមត្ថកិច្ចចុះស្រង់យកសពក្មេងប្រុស-ស្រី ទាំង៤នាក់នោះឡើងលើគោកបានធ្វើកោសល្យវិច្ច័យរួចអះអាងថា៖សពក្មេងៗទាំងនោះពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន។

បន្ទាប់មកសមត្ថកិច្ចប្រគល់សាកសពអោយអាណាព្យាលបាល យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន៕​ ដោយ ៖​ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close