ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីផ្សេងគ្នា ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំកម្លាំង​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ ដេីម្បី​បង្ការ​ ទប់ស្កាត់​បទល្មើស​ លួច​ ឆក់​ ប្លន់​ ក្មេង​ទំនើង​ គ្រឿង​ញៀន​ និង​បទល្មើស​ផ្សេងៗ​ទៀត​។

កាលពីថ្ងៃទី​ ១២​ នឹង​ ថ្ងៃ​ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​២នាក់​ ករណី​ពីរ​ផ្សេង​គ្នា​។

១-ឈ្មោះ​ អឿន​ សីហា​ ភេទ​ប្រុស​ មុខរបរ​ចុង​ភៅ​ ស្នាក់​នៅ​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ ពី​បទ​ឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ​។

២-ឈ្មោះ​ ទេស​ រិទ្ធី​ ហៅ​ ឆៃ​ ភេទ​ប្រុស​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌពោធិ៍សែនជ័យ ពី​បទ​ឆក់​ទូរស័ព្ទ​តាម​ផ្លូវ​សាធារណៈ​។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close