ល្បិចថ្មី! ពីរនាក់ប្ដីប្រពន្ធ យកលុយក្រុមហ៊ុនប្រេីខុសគោលការណ៍ រួចសន្យាថាសង តែបែចេញសែកស្អុយឲ្យក្រុមហ៊ុនទៅវិញ
ភ្នំពេញ៖ លោក នួន ញ៉ីវ នាយករដ្ឋបាលក្រុមហ៊ុនបេតុងលាយស្រេច បានថ្លែងប្រាប់អង្គភាពសារព័ត៌មានយេីងឲ្យដឹងថាឈ្មោះ ជុន រ៉ាវី និងភរិយា ឈ្មោះ អុន វិច្ឆិកា បានយកលុយក្រុមហ៊ុនបន្ទាប់ពីអតិថិជនទូទាត់ថ្លៃបេតុងរួចរាល់ ទៅប្រេីប្រាស់បញ្ហាផ្ទាល់ខ្លួនទៅវិញ។
ក្រោយមកលោក ជុន រ៉ាវី និងភរិយា ឈ្មោះ អុន វិច្ឆិកា បានសុំមកផ្ទះម្ចាស់ក្រុមហ៊ុនដេីម្បីសូមការអភ័យទោស និងការយោគយល់ពីម្ចាស់ក្រុមហ៊ុន ដោយព្រមធ្វើកិច្ចសន្យា និងមានលិខិតស្នាមត្រឹមត្រូវ ថែមទាំងបានចេញ មូល្បទានប័ត្រនូវទឹកប្រាក់ចំនួន ៥២០០០ដុល្លាអាមេរិក សម្រាប់ទូទាត់ថ្លៃបេតុងនោះ។
លុះដល់ថ្ងៃទៅដកប្រាក់ តាមកាលបរិច្ឆេទរបស់ មូលប្បទានប័ត្រ នៅធនគារអេប៊ីអេ បែជាខាង ធនាគារអេប៊ីអេ បានចេញលិខិតបញ្ជាក់ថា មូលប្បទានបត្រគ្មានសាច់ប្រាក់នោះទេ ហើយក្រុមហ៊ុនក៏ធ្វើការទាក់ទងទៅឈ្មោះ ជុន រ៉ាវី និងភរិយា ឈ្មោះ អុន វិច្ឆិកា តែទាក់ទងពុំបានទាល់តែសោះ។
លោក នួន ញុីវ ថាដោយអស់ជម្រើសលោកមានតែសំណូមពរដល់អ្នកសារព័ត៌មាន ដេីម្បីជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់លោក ជុន រ៉ាវី និងភរិយា ឈ្មោះ អុន វិច្ឆិកា ឲ្យចូលខ្លួនមកដោះស្រាយនូវទឹកប្រាក់ថ្លៃបេតុងក្រុមហ៊ុនលោកឲ្យអស់ បេីពុំដូចច្នោះទេក្រុមហ៊ុនលោកនឹងប្រគល់ភារកិច្ចនេះឲ្យមេធាវីក្រុមហ៊ុនលោកមានចំណាត់ការតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយេីង និងរង់ចាំបកស្រាយបំភ្លឺចំពោះភាគីពាក់ព័ន្ធផ្សេងទៀត រៀងរាល់ម៉ោងធ្វើការ។