ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បញ្ជាក់នាព្រឹកថ្ងៃទី១៤ ធ្នូ ២០២៣ នេះថា ការស្នើសុំ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (ករណី អស់សុពលភាព)
• សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ជាមួយក្រុមមន្រ្តីនគរបាលជំនាញ នៅទីកន្លែងចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយភ្ជាប់មកជាមួយនូវ៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬនៅមានសុពលភាពត្រឹម៩០ថ្ងៃ ឬតិចជាង
-ករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពនោះ ត្រូវបានបាត់បង់ ត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្តឹងស្តីពីការបាត់បង់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់
-ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់មកជាមួយនូវសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅសម្រាប់គោលដៅនៃការស្នើសុំផ្តល់អត្ត-សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមអាសយដ្ឋានថ្មី។
• បំពេញសលាកបត្រព័ត៌មានសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• ផ្តិតខ្ចៅដៃ ថតរូប និងចុះហត្ថលេខា។
សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ