ខេត្តបន្ទាយមានជ័យ ៖ រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២ និង ៣០នាទី មន្ទីរធម្មការ និងសាសនាខេត្ត បានសហការជាមួយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកភ្នំស្រុក និងរដ្ឋបាលស្រុក សមាគមអាចារ្យស្រុក ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត បានចុះទៅធ្វើការណែនាំ ដល់តេជគុណ សាមណេរ ឈ្មោះ ផន ចាន់រះ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់តាមបណ្តាញប្រព័ន្ធបច្ចេកវិទ្យាសង្គម ដោយមានការរិះគន់អំពីសំណាក់ ព្រះសង្ឃ និង ពុទ្ធបរិស័ទ មហាជន ។
ហើយ ព្រះអង្គបានយល់ព្រមព្រៀងធ្វើកិច្ចសន្យា ឈប់បង្ហោះ និងប្រើប្រាស់រូបភាពផ្សេងៗ មិនសមរម្យនៅលើបណ្តាញបច្ចេកវិទ្យាសង្គម ។
អាស្រ័យហេតុនេះ សូមគោរពជូនជ្រាប ។