ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជន និងគណនីហ្វេសប៊ុក ឈ្មោះ «បងរ៉ូ អចលនទ្រព្យ» ដែលបានបង្ហោះវីដេអូ និងមតិដែលមានខ្លឹមសារថា៖ អ្នកស្រុកខ្ញុំចឹង អត់មានអ្នកណាហ៊ានទេបើមិនជឿសាកមើលខាងក្រាំងយ៉ូវ អមដោយវីដេអូឃ្លីបមួយដែលមានមនុស្សប្រុស០១នាក់ជិះទូកធ្វើសកម្មភាពឆ..ក់ត្រី។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកស្អាង សហការជាមួយអាជ្ញាពាក់ព័ន្ធស្រាវជ្រាវករណីខាងលើជាបន្ទា…ន់។
ជាលទ្ធផល៖
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៤៤នាទី លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាទៅផ្នែកជំនាញព្រហ្មទណ្ឌស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដោយសហការជាមួយកម្លាំងផ្នែកជំនាញជលផលសង្កាត់ស្អាង,លោកមេឃុំក្រាំងយ៉ូវ,លោកមេភូមិ បានចុះទៅដល់ទីតាំងខាងលើ ដែលស្ថិតនៅចំណុចស្ពានអណ្ដូង ភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ស្វែងរកជនសង្ស័…យប្រព្រឹត្តបទល្មើ…សនេសាទខុសច្បា…ប់(ឆក់ត្រី) ដែលមាននៅក្នុងវីដេអូឃ្លីបខាងលើ មានឈ្មោះ ម៉ុន យុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ចំណាត់ការ៖
១-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះដល់ទីតាំងភ្លាម ព្រមទាំងបានណែនាំជនសង្ស័…យខាងលើឲ្យបញ្ឈប់ ជាបន្ទា…ន់ចំពោះ សកម្មភាពនេសាទត្រីដោយប្រើឧបករណ៍នេសាទខុសច្បា…ប់(ឆ…ក់ត្រី) ។
២-បុគ្គលខាងលើបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ព្រមទាំងបានសហការចូលរួមប្រគល់ឧបករណ៍ខុសច្បា…ប់ជូនផ្នែកជំនាញ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញជលផលសង្កាត់ស្អាង ក្រុមប្រឹក្សាឃុំ មេភូមិអណ្ដូង ឲ្យបុគ្គលខាងលើធ្វើកិច្ចសន្យា និងបានអប់រំណែនាំនៅត្រឹមសាលាឃុំក្រាំងយ៉ូវ រួចបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន រងចាំការសម្រេចជាថ្មី។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕