ក្រុមការងារព័ត៏មាន នឹងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកលើកដែកសូមធ្វើការឆ្លើយតបលើខ្លឹមសារគណនីហ្វេសប៊ុកឈ្មោះ Sovan SV ដែលបានសរសេរាយការណ៍ក្នុងផេកស្នងការនគរបាលខេត្តកណ្ដាលមានខ្លឹមសារថា ៖ ជំរាបសួរលោកពូ ក្មួយរស់នៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេតកណ្តាល។
ជំរាបសួ ឯកឧត្តម សូមលោកជួយសម្លឹងមើលដល់ប្រជាពលរដ្ឋនៅស្រុកលើកដែកខេត្តកណ្តាលផង ចំពោះរឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបន្ត្រីមូលដ្ឋានម្នាក់គាត់ បានសរសេរឈ្មោះជាភាសាអង់គ្លេសខុស ហើយបើចង់កែតម្រូវត្រូវចាំឆ្នាំក្រោយឥឡូវម្តាយខ្ញុំបានជ្រុសបាត់អត្តសញ្ញាណប័ណ្ណតែបើចង់ធ្វើវិញ ត្រូវឡើងទៅ ភ្នំពេញ (សួរតាមយ:មន្ត្រី) និងបង់ប្រាក់ 50$ ដុល្លារ ប៉ុន្តែមិនអាចកែតម្រូវ ឈ្មោះបាន នៅប្រើឈ្មោះខុសដដែល ។
សូមជួយពន្យល់ និងបកស្រាយដោយអនុគ្រោះ សូមអរគុណ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា សំអាត ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម នគរបាលខេត្តកណ្តាល ។
លោកវុសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឲ្យលោកអធិការរទទួលការងារអត្តសញ្ញាណកម្មនគរបាលស្រុកលើកដែកសហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ចុះស្រាវជ្រាវជាបន្ទាន់។
ជាលទ្ធផល ៖ នៅថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍ព្រែកទន្លាប់ចុះទៅជួបខ្ញុំឈ្មោះ ឡឹក សារិន ភេទស្រី អាយុ ៦៧ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្ដាល និងបានសួរនាំគាត់បញ្ជាក់ពីករណីខាងលើឆ្លើយដូចខាងក្រោម៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាងខ្ញុំបានទៅដាក់ពាក្យបណ្ដឹងករណីបាត់អត្តសញ្ញាណប័ណ្ណគំរូថ្មីដែលមានលេខ០២០២១៦២៤២ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ ហើយបានយកពាក្យបណ្ដឹងនោះដើម្បីទៅសុំបោះពុម្ពឡើងវិញនៅផ្សារអ៊ីអន ២នៅភ្នំពេញ។
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះ វឿន សុវ៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅប្រទេសបារាំង ដែលត្រូវជាកូនប្រុសបង្កើតរបស់នាងខ្ញុំ មានការយល់ច្រឡំថា មន្ត្រីនគរបាលបានយកលុយចំនួន៥០ដុល្លា ពីនាងខ្ញុំ ជាថ្នូរដើម្បីធ្វើអត្ត សញ្ញាណប័ណ្ណរបស់នាងខ្ញុំ នេះគឺជារឿងពុំពិតប្រាកដនោះទេ។ដោយលុយ៥០ដុល្លានោះ នាងខ្ញុំត្រៀមយកទៅធ្វើនៅផ្សារអ៊ីអន២ តែប៉ុណ្ណោះ ។
ក្រោយពីសួរនាំរួចកម្លាំងប៉ុស្តិ៍ព្រែកទន្លាប់បានធ្វើកំណត់ហេតុសួរនាំ និងបានអានអោយសាម៉ីខ្លួន ស្តាប់ និងសាម៉ីខ្លួន បានយល់ព្រមទទួលកំហុស និងបានផ្តិតមេដៃ ទទួកខុសត្រូវចំពោះមុច្បាប់។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមសាធារណជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមកុំមានការភន់ច្រលំ។