ធាក់​យក​ម៉ូតូ ត្រូវកម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់​ខ្លួន​

​ភ្នំពេញ៖ នៅ​ថ្ងៃទី​០១ ខែ​ធ្នូ​​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៨:៣០នាទី​ល្ងាច​ ស្ថិត​នៅ​ភូមិ​ព្រៃ​ពពែល​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០១នាក់​បន្ថែម​ទៀត​ ពាក់ព័ន្ធករណីលួច​ម៉ូតូ​ (ធាក់​យក​ម៉ូតូ​)។

ជន​សង្ស័យឈ្មោះ​ ម៉េង​ ឆេង​ធៀន​ ហៅ​អា​ពេជ្រ​ ភេទ​ប្រុស​ មុខរបរ​សិស្ស​ ស្នាក់​នៅ​ភូមិ​ព្រៃ​ពពែល​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

បច្ចុប្បន្ន​ជន​សង្ស័យ​ កំពុង​ឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close