រដ្ឋបាលខណ្ឌឫស្សីកែវ រៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ តាមបណ្តាសាលារដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងពិធីនេះដែរក៏មានការចូលរួមជាអធិបតីភាពដូចខាងក្រោម ៖
១-វិទ្យាល័យឫស្សីកែវ ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងចូលរួមអមដំណើរដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ
២-អនុវិទ្យាល័យ បឋមហ៊ុនសែនចំរើនជាតិ ក្រោមអធិបតីភាពលោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌ
៣- បឋមសិក្សា ពញាក្រែក ក្រោមអធិបតីភាពលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ
៤-បឋមសិក្សា បឹងឈូក ក្រោមអធិបតីភាពលោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌ
៥- អនុវិទ្យាល័យ ទួលសុវណ្ណារាម ក្រោមអធិបតីភាពលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ
៦- បឋមសិក្សា ចំរើនរដ្ឋ ក្រោមអធិបតីភាពលោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌ
៧- បឋមសិក្សា ឫស្សីកែវ ក្រោមអធិបតីភាពលោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ
៨-វិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ក្រោមអធិបតីភាពលោក អ៊ុត បូរិន្ទ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
៩-បឋម តេជោហ៊ុនសែនទួលសង្កែ ក្រោមអធិបតីភាពលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១
១០-បឋមតេជោហ៊ុនសែនច្រាំងចម្រះ ក្រោមអធិបតីភាពលោក អ៊ួ ប៊ុណ្ណា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ
ឆ្លៀតក្នុងឱកាសនេះ ក្រោមការយកចិត្តទុករបស់លោកអភិបាលខណ្ឌ ក្នុងមួយសាលាទទួលបានថវិកាឧបត្ថម្ភ ៥០០,០០០រៀល សរុប ៥,០០០,០០០រៀល បន្ទាប់មកទៀតក៏មានការចែកជូនសម្ភារៈមួយចំនួនជូនដល់សិស្សពូកែ សិស្សក្រីក្រ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close