បាត់ដំបង៖ ជនសង្ស័យម្នាក់ចូលបាញ់ជនរងគ្រោះដល់ក្នុងផ្ទះអស់ជាច្រើនគ្រាប់បណ្តាលអោយរងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ស្រុកបាណន់ ចុះជួយអន្តរាគមន៍ភ្លាមៗដល់ទីតាំងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ខ្លោងទ្វារចូលជើងភ្នំសំពៅ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាគ្រូបង្រៀន និង ជាងជួសជុលទូរស័ព្ទ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចូលបាញ់ចំនួន៤គ្រាប់ ត្រូវចំ ពោះ១គ្រាប់ និងចំដៃ២គ្រាប់បណ្ដាលអោយរងរបួស់ធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយកន្លែង ក្នុងខេត្តបាត់ដំបង រីឯជនបង្កហេតុបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកជនសង្ស័យ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ សុខ កុសល