ជន​សង្ស័យ​ ៣នាក់​ ពាក់ព័ន្ធករណី​ហឹង្សា​មាន​ស្ថានទម្ងន់ទោស ត្រូវបានកម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួន

ភ្នំពេញ៖ នៅ​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២៣:៣០នាទី​យប់​ ស្ថិត​នៅ​ភូមិ​គោក​ព្រិច​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហឹង្សា​មាន​ស្ថានទម្ងន់ទោស (យក​កាំបិត​បុ័ង​តោ .*​កា.*ប់​.* ជន​រងគ្រោះ)។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ កាំបិត​បុ័ង​តោ​ចំនួន​២ដេីម​ និង​សម្ភារៈមួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្តតាម​ផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close