អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថ្ងៃទី២២ វិច្ឆិកា នេះ គឺជាខួបគម្រប់៣ខែគត់នៃរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ៣ខែជារយៈពេលខ្លីណាស់សម្រាប់អាណត្តិ៥ឆ្នាំ ប៉ុន្តែ ៣ខែកន្លងទៅនេះ គឺជាពេលវេលាដែលប្រមុខដឹកនាំថ្មីវ័យក្មេងរបស់កម្ពុជាបញ្ចេញថ្វីដៃយ៉ាងក្លៀវក្លាដោយបង្ហាញពីលទ្ធផលការងារជាក់ស្តែងច្រើនជាងពេលវេលាទៅ
ទៀត។
មិននិយាយតែមាត់ មិនសរសេរតែលើក្រដាស ប៉ុន្តែត្រូវបង្ហាញលទ្ធផល ជាក់ស្តែងនៅលើដី។ នេះគឺជាគោលការណ៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងជានិច្ចកាល ទន្ទឹងរង់ចាំសាច់ការជាក់ស្តែង លឿនរហ័ស និងប្រសិទ្ធភាព ច្រើនជាង សូត្រទ្រឹស្តី។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបង្ហាញជូនសមិទ្ធផលការងាររយៈពេល៣ខែដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមរង់ចាំតាមដានទាំងអស់គ្នា៕