មេបញ្ជារងអាវុធហត្ថខេត្តកណ្ដាលម្នាក់ ត្រូវ នាយករដ្ឋមន្រ្តី លុបឈ្មោះចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ មេបញ្ជារង កងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ ឈ្មោះ ទៀវ ម៉ារឌី អត្តលេខ ១៩៩២៤៦ កាលពីថ្ងៃទី១៥ វិចិ្ឆការ សប្ដាហ៍មុន ត្រូវនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ លុបឈ្មោះចេញពីក្របខ័ណ្ឌ ។ ប៉ុន្តែនៅក្នុងអនុក្រឹត្យនោះ មិនបានបញ្ជាក់ថា មេបញ្ជាការរងរូបនេះពាក់ព័ន្ធរឿងអ្វីនោះទេ ។

តាមប្រភពបានប្រាប់ថា លោក ទៀវ ម៉ារឌី មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកណ្តាល ធ្លាប់ពាក់ព័ន្ធរឿងអាស្រូវជាច្រើន ក្នុងនោះលោកក៍ធ្លាប់ពាក់ព័ន្ធប្រើអំណាចធ្វើបាបអ្នកក្រីក្រផងដែរ កាលពីឆ្នាំ២០១៨ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close