ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
ដោយមានការយកចិត្តទុកដាក់បញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកមេមត់ និង ស្រុកត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងលួចលេង.ល្បែងស៊ី.សងខុស.ច្បាប់(ជល់មាន់) ចំនួន ០២ទីតាំងផ្សេងគ្នា៖
១-នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បែងសុីសងខុសច្បាប់(មាន់ជល់) #ជាលទ្ធផល អ្នកលេងបានរត់គេចខ្លួនអស់ ដោយបន្សល់ទុកវត្ថុតាង រួមមានៈ សត្វមាន់ ចំនួន ០៩ក្បាល ម៉ូតូចំនួន ០៨គ្រឿង ស៊ុមក្រុងមាន់ចំនួន ២០ស៊ុម ជញ្ជីងថ្លឹងចំនួន ០១ ។
២-នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅភូមិខ្ទុមលិច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ល្បែងសុីសងខុសច្បាប់(មាន់ជល់) #ជាលទ្ធផល អ្នកលេងបានរត់គេចខ្លួនអស់ ដោយបន្សល់ទុកវត្ថុតាង នៅកន្លែងរួមមានៈ ម៉ូតូចាស់ ចំនួន ២០គ្រឿង កន្រ្តក់ដាក់មាន់ ចំនួន០៦ តុអាប៉ោងចំនួន០១ ជញ្ជីងថ្លឹងមាន់ចំនួន០១ កញ្ចក់បាំងមាន់ចំនួន ០១ កៅអីជ័រចំនួន០៧ ។
សូមចូលរួមធ្វើជាពលរដ្ឋល្អ បញ្ឈប់រាល់រូបភាពលេងល្បែង.ស៊ី.សងខុស.ច្បាប់គ្រប់ប្រភេទ និង ចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ចចំពោះករណីមានល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ៕
លេខទូរស័ព្ទរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ២៤ម៉ោង/សប្ដាហ៍ ☎️ ០៧១ ៤៤ ២២៦៦៦