ឃាត់​ខ្លួន​ជន​សង្ស័យ​ ៣នាក់ ​ពាក់​ព័ន្ធ​នឹង ​ករណី​ ជួញ​ដូរ ​និង​ប្រេី​ប្រាស់​សារធាតុ​ញៀន​

ភ្នំពេញ៖ នៅ​ថ្ងៃទី​ ១៩ ខែ​ តុលា​ ឆ្នាំ​២០២៣​វេលា​ម៉ោង​ ១១ និង ៣០នាទី​ ព្រឹក​ ស្ថិត​នៅ​ភូមិ​ព្រៃ​សាលា​សង្កាត់​កាកាប​ទី​២ខណ្ឌ​ពោធិ៍​សែនជ័យ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​​ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​និង​ប្រេី​ប្រាស់​សារធាតុ​ញៀន​។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ម្សៅ​ស​ក្រាម​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៩កញ្ចប់​ក្នុង​នោះ​២កញ្ចប់​ធំ​ល្មម​,ម៉ូតូ​ចំនួន​២គ្រឿង​​និង​សំភារៈ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌកំពុង​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close