ប្រជាពលរដ្ឋ រងផលប៉ះពាល់ ពីជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្តខណ្ឌកំបូល ទទួលបានការយកចិត្ត ពី អាជ្ញាធរ..

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានកិច្ចសហការ​ និងការគាំទ្រពីកងកម្លាំងនៃកងពលតូចលេខ៧០
ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក លោក ឃឹម ស៊ុនសូដា
អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខណ្ឌកំបូល និងអាជ្ញាធរសង្កាត់-ភូមិ បាននាំយកនូវអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ទន្ទឹមនេះ ក្រុមការងារ រដ្ឋបាលខណ្ឌនឹងបន្តចុះចែកអំណោយជូនគ្រួសារ ប្រជាពលរដ្ឋរងផលប៉ះពាល់ផ្សេងទៀត ស្ថិតក្នុងសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close