មុខសញ្ញា នាំមនុស្ស ឆ្លងដែន ចេញក្រៅ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចៅក្រមចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្ដ…,
កំពង់ស្ពឺ ៖ នៅថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ កំលាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនមុខសញ្ញា០៣នាក់ ស្រី០១នាក់ ទៅសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការករណីនាំមនុស្សមិនស្របច្បាប់ចេញក្រៅព្រះរាជាណាចក្រកម្ពុជា ។
ដោយបានការចង្អុលណែនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការជាមួយកំលាំងអធិការដ្ឋាន នគរបាលស្រុកសាមគ្គឺមុនីជ័យ ស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី « ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ក្រៅព្រះរាជាណាចក្រកម្ពុជា » ជនសង្ស័យ ០៣នាក់មាន ៖
១ វង់ សុខណាង ភេទប្រុស អាយុ ៤៣ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ (ចេញ-ចូលក្រៅប្រទេស)។
២ ប៉ែន សារឿន ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ ទីប្រឹក្សា សមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធពលរដ្ឋនៅកម្ពុជា ស្រុកកំណើតខេត្តតាកែវ បច្ចុប្បន្នរស់នៅស្រុកឈូក ខេត្តកំពត។
៣ ខុន សុខុម ភេទស្រឺ អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
បច្ចុប្បន្នមុខសញ្ញាខាងលេីត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ រង់ចាំ..,។