លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំមន្រ្តីនគរបាលខេត្តព្រៃវែង នាំយកបច្ច័យ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ ៤វត្ត ក្នុងឃុំទឹកថ្លា

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នាឱកាសថ្ងៃភ្ជុំធំ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំលោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងនគរបាលស្រុកស្វាយអន្ទរ និងមន្ត្រីនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បាននាំយកបច្ច័យ និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តចំនួន ៤វត្ត ស្ថិតក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សូមជម្រាបថា នាឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលខេត្តព្រៃវែង បាននាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន ៤វត្ត ដែលក្នុងនោះរួមមាន វត្តសង្កែជ្រុំ វត្តប៊ូតគង វត្តព្រៃល្វាយ និងវត្តទឹកថ្លា ដោយក្នុងមួយវត្តៗ បានប្រគេនបច្ច័យចំនួន ២០០.០០០រៀល (ពីរសែនរៀល) រួមនិងទេយ្យទានមួយចំនួនទៀតដូចជា អង្ករ ៣០០គីឡូក្រាម, មី ២កេសធំ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ៤កេស, ទឹកសុីអីវ ៥ យួរ, ទឹកត្រី ៥ យួរ និងត្រីខ ៥ឡូ ផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close