ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្រព្រឹត្តល្មើសនៅផ្ទះ៣០ (បុរីប៉េងហួត) ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ ភារុណ ឌីណា ភេទស្រី ជនជាតិ ខ្មែរ មុខរបរ អ្នកបំរើ ស្នាក់នៅផ្ទះកើតហេតុ។
សម្ភារៈបាត់បង់៖ លុយប្រហែល ៦,០០០ដុល្លារ និងម៉ូតូម៉ាកហុងដាធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១IG-៥០១៦។
វត្ថុតាងចាប់យក៖ លុយ ចំនួន១,០៧០ដុល្លារ និងកាបូប ០១។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕