ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ដែលបានផ្សព្វផ្សាយថា មានករណីប្រជាពលរដ្ឋលួចលាក់លេងល្បែងជល់មាន់ នៅចំណុចភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល
ខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងសំពៅពូន ស្រាវស្រាវទីតាំងខាងលើជាបន្ទាន់។
ជាលទ្ធផល៖
នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង ០០នាទី លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន បានដឹកនាំកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវដល់ចំណុចដីវាលមួយកន្លែងស្ថិតក្នុងភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន
ខេត្តកណ្តាល តែមិនមែនជាលក្ខណៈសង្វៀននោះទេ។
ដោយលក្ខណៈភូមិសាស្រ្ត និងផ្លូវចូលតូចនិងលិចទឹក ក្រុមញៀនល្បែងទាំងនោះបានរត់គេចខ្លួនបាត់អស់ មុនសមត្ថកិច្ថទៅដល់ ដោយបន្សល់នូវវត្ថុតាងដូចមួយចំនួនខាង
ក្រោម៖
-កៅអីតូច ចំនួន៤២
-ធុងទឹកកកតូច ចំនួន០១
-បង់រុំខ្នាយមាន់ប្រេីរួច ចំនួន៣៦
-កម្រាលទ្រមាន់ ចំនួន០៣
-ស៊ុមដែកក្រុងមាន់ ចំនួន១៩
-តង់កៅស៊ូ ចំនួន០៣
-អង្រឹង ចំនួន០៦។
ចំពោះវត្ថុតាងខាងលើកម្លាំងសមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន បន្តចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន៕