ខេត្តកំពត៖ នៅថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ តុលា ២០២៣ វេលាម៉ោង ១១នឹង០០ នាទី តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃទន្លេនិងកម្លាំងប្រជាការពារ បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់(ជល់មាន់ដី)នៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត នៅចំណុចភូមិចាស់គេទុកចោល។
វត្ថុតាង: ម៉ូតូ ១គ្រឿង ម៉ាកហុងដា សេរី០១១ ផ្លាកលេខ តាកែវ1F.8554 ជញ្ជីងថ្លឹងមាន់ចំនួន១ ខ្នាយចំនួន៥គូ ស្គុតរុំខ្នាយមួយចំនួន មួក១ ស្បែកជើងមួយចំនួន ទៀត ។