ស្នងការខេត្តតាកែវ ចេញភ្លាម កម្លាំងតាមចាប់បាន ៤នាក់ ក្រុមក្មេងទំនើង យកដុំថ្ម គប់ និងវាយ..!

ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសនៅ​ ថ្ងៃចន្ទ ៣រោច​ ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៥នាទី ស្ថិតក្នុងភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី​ ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន០៤នាក់៖

​ ១/ឈ្មោះ​ អូន​ សីហា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិកំពង់លាវ​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (ជាអ្នកកាន់ដុំថ្មវាយទៅលេីជនរងគ្រោះ)។

២/ឈ្មោះ​ អ៊ុក​ សម្ផស្ស​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិកំពង់លាវ​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (ជាអ្នកជិះម៉ូតូឌុបឈ្មោះ​ អូន​ សីហា)​ ។

៣/ឈ្មោះ​ ញឹម​ ចៅវ៉ា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិកំពង់លាវ​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (ជាអ្នកគប់ដុំថ្មទៅលេីជនរងគ្រោះ)។

​ ៤/ឈ្មោះ​ អែម​ ឆាលី​ ភេទប្រុស​ អាយុ១៥​ឆ្នាំ​ រស់នៅភូមិកំពង់លាវ​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (ជាអ្នកគប់ដុំថ្មទៅលេីជនរងគ្រោះ)។

ពេលធ្វេីសកម្មភាព ឈ្មោះ​ អ៊ុក​ សម្ផស្ស​ ជាអ្នកឌុបឈ្មោះ​ អូន​ សីហា​ បានយកដុំថ្មកាន់នឹងដៃរួចវាយទៅលេីជនរងគ្រោះឈ្មោះ​ ថា​ កក្កដា​ ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរនិស្សិត​ រស់នៅភូមិពន្ទង​ ឃុំបានកាម​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ត្រូវចំក្បាលពីក្រោយផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់​ (ក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ)​ ចំណែក​ឈ្មោះ​ ញឹម​ ចៅវ៉ា​ និងឈ្មោះ​ អែម​ ឆាលី​ បានយកដុំថ្មគប់ទៅលេីក្រុមរបស់ជនរងគ្រោះ(តែគប់មិនត្រូវទេ)​ ខណៈពេលដែលជនរងគ្រោះនិងមិត្តភក្តិកំពុងជិះម៉ូតូចេញពីវត្តពាមមង្គលបូរី​ សំដៅទៅផ្ទះវិញ។ ក្រោយធ្វេីសកម្មភាពរួច​ ជនសង្ស័យទាំងបួននាក់​ ជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានដឹងនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​កំពង់រាប​ ធ្វេីការស្រាវជ្រាវដល់ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០២៣​ កម្លាំងយេីងឃាត់បានជនសង្ស័យខាងលេី​ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដេីម្បីសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ 0977780068​ សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង
Open

Close