PM ខេត្តកំពង់ចាម បន្តបង្ក្រាប អ្នកជល់មាន់ដាក់លុយ តាម ទូរទស្សន៍ និង កុំព្យូទ័រ

ខេត្តកំពង់ចាម មន្ត្រីអាវុធហត្ថ បញ្ជាក់ថា បានបង្ក្រាប បង្រ្កាប ករណី លេងល្បែងស៊ីសងខុសច្បាប់ (ល្បែងជល់មាន់ តាមអនឡាញ ភ្នាល់ដាក់ប្រាក់ )។

ដោយយោងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក តារា វិទូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ។

សូមជម្រាបថា នៅវេលាម៉ោង ១៧ និង ០១ នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណី លេងល្បែងស៊ីសងខុសច្បាប់ ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំលាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ និងវត្ថុតាងចាប់យករួមមាន :
កុំព្យូទ័រ ចំនួន ០១ គ្រឿង។
ទូរទស្សន៍ចំនួន ០១ គ្រឿង
ប្រាក់រៀលចំនួន ៩៥០០០០៛
ម៉ូតូ ចំនួន ០៤ គ្រឿង។
ទូរស័ព្ទដៃចំនួន០១គ្រឿង

បច្ចុប្បន្ន  ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close