ខេត្តកំពង់ចាម៖ អាវុធហត្ថខេត្តកំពង់ចាម បញ្ជាក់ថា បាន បង្រ្កាបករណី លេងល្បែងស៊ីសងខុសច្បាប់ ( ល្បែងជល់មាន់តាមអនឡាញភ្នាល់ ដាក់ប្រាក់ ) ។
ដោយយោងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៦ និង៣០ នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ :
វត្ថុតាងចាប់យករួមមាន :
កុំព្យូទ័រ ចំនួន ០១ គ្រឿង។
ទូរស័ព្ទដៃចំនួន ០១ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងនិតិវិធី បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។