ផ្ញើចូល ប្រអប់សារ ស្នងការ ករណី បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានលូកដៃបិចថ្ពាល់ នាងបន្ទាប់ពីគាត់ចេញពីបន្ទប់ទឹក និងបង្កអំពើហិង្សាមកលើគូរដណ្តឹង និងមិត្តភក្តិរបស់គាត់

សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងស្ត្រីម្នាក់បានប្រាប់ដល់បណ្តាញសារព័ត៌មាន ថាមាន បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានលូកដៃបិចថ្ពាល់ នាងបន្ទាប់ពីគាត់ចេញពីបន្ទប់ទឹក និងបង្កអំពើហិង្សាមកលើគូរដណ្តឹង និងមិត្តភក្តិរបស់គាត់។

យោងតាមការបញ្ជាក់របស់ស្ត្រីដែលជារងគ្រោះផ្ញើសារចូលក្នុងប្រអប់សារ (Inbox) ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ភាគីទាំងសងបានធ្វើការសម្របសម្រួលគ្នា និងដោះស្រាយតាមសន្តិវិធី ដើម្បីបញ្ចប់រឿង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close