លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសទាំងអស់ ដែលបាន យកចិត្តទុកដាក់ បង្ហាត់បង្ហាញ នៅបទពិសោធន៍ការងារជំនាញ ជូនដល់សិក្ខាកាម ទទួលបានលទ្ធផលល្អប្រសើរ
ខេត្តកំពត៖នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង៨: ៣០ នាទីព្រឹក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានដំណើរការសំណេះសំណាល ជាមួយនាយនគរបាល និងនាយរងនគរបាលថ្មី ដែលបានបញ្ចប់ការសិក្សានៃវគ្គបណ្តុះបណ្តាលកំរិតបឋមវិជ្ជាជីវៈនគរបាល សរុបចំនួន ១០៥នាក់ ស្រីចំនួន២៧ នាក់។
កម្មវិធីនេះប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។ ដែលបានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកមេបញ្ជាការវរ:៦០១ លោកអធិការទាំង ៩ ក្រុង-ស្រុក លោកនាយ នាយរងការិយាល័យ បុគ្គលិក និងគ្រូឧទ្ទេស ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសទាំងអស់ ដែលបាន យកចិត្តទុកដាក់ បង្ហាត់បង្ហាញ នៅបទពិសោធន៍ការងារជំនាញ ជូនដល់សិក្ខាកាម យើង ទទួលបានលទ្ធផលល្អប្រសើរ។
ទន្ទឹមនឹងនេះដែរ សូមឲ្យសិក្ខាកាមទាំងអស់វិលត្រឡប់ទៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តការងារឲ្យបានល្អ ជាពិសេសការគោរពវិន័យ ០០៦ របស់កងកម្លាំង នគរបាលជាតិ ៕