លោក នួន ញុីវ ស្នើឲ្យលោក ពេជ្រ សុភា ចូលខ្លួនមកដោះស្រាយជាបន្ទាន់ ពាក់ព័ន្ធយកប្រាក់ក្រុមហ៊ុនទៅប្រើប្រាស់បញ្ហាគ្រួសារផ្ទាល់ខ្លួនទៅវិញ
ភ្នំពេញ៖ តាមការបញ្ជាក់ពីលោក នួន ញុីវ នាយករដ្ឋបាលនៃក្រុមហ៊ុនបេតុងលាយស្រេច ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានយេីងឲ្យដឹងនៅថ្ងៃទី ១៨ កញ្ញា ២០២៣ នេះថា លោក ពេជ្រ សុភា ជាភ្នាក់ងារទីផ្សារក្រុមហ៊ុនលោក ដោយកន្លងមកបានហៅបេតុងលាយស្រេចរបស់ក្រុមហ៊ុនលោកដេីម្បីយកទៅផ្គត់ផ្គង់នៅតាមការដ្ឋាននានាដែរខ្លួនបានទំនាក់ទំនងជាមួយ ដែរមានទំហំទឹកប្រាក់ប្រមាណជា ៣ ម៉ឺនដុល្លារ។
លោក នួន ញុីវ បន្តថាលោកបានព្យាយាមទំនាក់ទំនងជាមួយលោក ពេជ្រ សុភា ដេីម្បីមកទូទាត់ថ្លៃបេតុង ខណៈដែរខាងការដ្ឋានបានទូទាត់ថ្លៃបេតុងរួចរាល់ហើយ តែបែរជាលោក ពេជ្រ សុភា មិនព្រមយកលុយនោះមកទូទាត់ឲ្យក្រុមហ៊ុនទេ បែជាយកទៅប្រើប្រាស់ការងារផ្ទាល់ខ្លួនទៅវិញ ម្យ៉ាងទៀតលោកបានទុកឱកាសឲ្យលោក ពេជ្រ សុភា ច្រើនលើកច្រើនសារមកហើយ តែគ្មានដំណោះស្រាយទាល់តែសោះ បានត្រឹមសន្យាខ្យល់ ហើយទាក់ទងបានរកលេសដោះសារមិនចេះចប់ ម្ដងថាថ្ងៃនេះម្ដងថាថ្ងៃនោះ រហូតដល់បិទទូរស័ព្ទមិនអាចទំនាក់ទំនងបានតែម្ដង។
លោក នួន ញុីវ ថាដោយអស់ជម្រើសលោកមានតែសំណូមពរដល់អ្នកសារព័ត៌មាន ដេីម្បីជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់លោក ពេជ្រ សុភា ឲ្យចូលខ្លួនមកដោះស្រាយនូវទឹកប្រាក់ថ្លៃបេតុងក្រុមហ៊ុនលោកឲ្យអស់ បេីពុំដូចច្នោះទេក្រុមហ៊ុនលោកនឹងប្រគល់ភារកិច្ចនេះឲ្យមេធាវីក្រុមហ៊ុនលោកមានចំណាត់ការតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មាន យេីង រង់ចាំបកស្រាយបំភ្លឺចំពោះភាគីពាក់ព័ន្ធ ទាំងអស់ រៀងរាល់ម៉ោងធ្វើការ។