ក្រុម ប.ង្ហោះ.ម៉ូតូតាមផ្លូវសាធារណៈ

ខេត្តកណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញអធិការដ្ឋានស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបង្ក្រាបករណី ក្មេងទំ.នើ.ង (ប.ង្ហោះ.ម៉ូតូតាមផ្លូវសាធារណៈ កាលពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទី ចំណុច: ផ្លូវជាតិ១២៩ ស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ(ខ) និងភូមិកំពង់សំបួរឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្រុមក្មេង.ទំនើ.ងចំនួន០៦នាក់
១/ឈ្មោះ លីម ណាសៀត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ: (កសិករ)។
២/ឈ្មោះ ស្មាន រ៉សាត ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល
មុខរបរ:(កសិករ)។
៣/ឈ្មោះ លី សាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ:(កសិករ)។
៤/ឈ្មោះ ភេត យូរី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ: (សិស្ស)។
៥/ឈ្មោះ ហ៊ន សេងហាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលមុខរបរ: (សិស្ស)។
៦/ឈ្មោះ នៅ មេសា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលមុខរបរ:(សិស្ស)។

វត្ថុតាងចាប់យកមាន
១/ម៉ូតូហុងដាសង់C125 ពណ៌សស៊េរី២០១៨ មានស្លាកលេខ ភ្នំពេញ 1CL.7966
២/ម៉ូតូស៊ុយស៊ូគី និច ពណ៌ស លាយក្រហម មានស្លាកលេខ1Z.7325
៣/ម៉ូតូហុងដាសង់C125 ពណ៍ខ្មៅ មានស្លាកលេខភ្នំពេញ1IP.8880 ដែលជាមធ្យោបាយជិះធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈហើយត្រូវបានសមត្ថកិច្ចឃា.ត់យកមកអប់រំនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។

សមត្ថកិច្ច បញ្ជា់ថា  ក្រោយពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រ.ហ្ម.ទ.ណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំកម្លាំងជំនាញស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចំណុះ
ធ្វើការស្រា.វជ្រា.វស្វែងរកមុ.ខសញ្ញាក្មេងទំ.នើងដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១ ទូទាំងស្រុកកោះធំ។

លុះនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី សមត្ថកិច្ចជំនាញស្រុកកោះធំ បានសហការគ្នាជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នាំយកក្រុមក្មេងទំ.នើ.ងដែលមានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន០៣មានម៉ាកស៊ុយស៊ូគីនិចចំនួន០១គ្រឿងនិងម៉ាក ហុងដាសង់C125ចំនួន០២គ្រឿង ដោយបាននាំគ្នាជិះប.ង្ហោះ.ម៉ូតូនៅតាមដងផ្លូវជាតិលេខ១២៩នឹងលើផ្លូវជាតិលេខ២១ នៅចំណុចខាងលិចផ្សារព្រែកបិនិង នៅមុខវត្តកំពង់សំបួរ ឃុំព្រែកថ្មីស្រុកកោះធំ នៅពេលធ្វើសកម្មភាពប.ង្ហោះម៉ូតូពួកគេបាននាំគ្នាថតរូបភាពវិដេអូតាមរយៈទូរសព្ទ័ហើយយកមកបង្ហោះនៅតាមបណ្តាញសង្គមFacebook សង្គមTik Tok ជាការកំសាន្តលេងសប្បាយរបស់ពួកគេ ធ្វើអោយប៉ះពាល់និងខូចសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវជាតិ និងខុ.សច្បា.ប់ចរាចរណ៍ផ្លូវគោកនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកដទៃទៀតផង។

ក្រោយពីសាកសួរនាំរួចសមត្ថកិច្ចយើងបានកោះហៅអញ្ជើញអាណាព្យាបាលរបស់ក្រុមក្មេងទំ.នើ.ងទាំងអស់នោះមកធ្វើការណែនាំ និងអប់រំធ្វើកិច្ចសន្យានិងលិខិតធានា ដើម្បីនាំយកកូនៗ របស់គាត់ទៅអប់រំបន្តនៅលំនៅដ្ឋានវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close