ឃា.ត់ខ្លួនបុរសម្នាក់ ក្រោយពីបានបើករថយន្តបុ.កស្រ្តីជាប្រពន្ធ ធ្លា.ក់ពីលើម៉ូតូ រួចបន្ដបើកកិ.នបណ្តាលឲ្យស្លា_ប់
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំឱពេញ លោកវរសេនីយ៍ឯក ម៉ៅ សឿង អធិការនគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវមន្រ្តីសមត្ថកិច្ចម្នាក់ ដែលបានបើករថយន្តមកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវ រួចជនសង្ស័យបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លា_ប់ នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ដោយឡែកជនសង្ស័យឈ្មោះ សូត្រ សិទ្ធី អាយុ៥៣ឆ្នាំ ស្នាក់នៅផ្ទះលេខ15F8 ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងកូនស្រីជិះម៉ូតូទៅផ្សារទិញអីវ៉ាន់។ ពេលនោះជនសង្ស័យក៏បានបើករថយន្តម៉ាក Toyota Highlander ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-4983 តាមពីក្រោយ។
ពេលជនរងគ្រោះឃើញរថយន្ត ក៏ប្រាប់ឲ្យកូនស្រីជិះអែបគៀន ដើម្បីឲ្យរថយន្តបើកទៅមុន តែជនសង្ស័យមិនបើកវ៉ាទៅមុខទេ។ ជនរងគ្រោះក៏ជិះម៉ូតូបន្តទៅមុខទៀត មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បើករថយន្ត មកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវ រួចបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លា_ប់ភ្លាមៗតែម្តង។
ក្រោយបើកកិនជនរងគ្រោះ ជនសង្ស័យបើករថយន្តគេចខ្លួនមកទុកចោលនៅមុខដីឡូត៍គ្មានលេខ ជាប់របងវិទ្យាល័យច្បារអំពៅ ដោះផ្លាកលេខរថយន្តលាក់គុម្ភស្មៅក្បែរនោះ រួចដើរឡើងមកផ្លូវជាតិលេខ១ ជិះម៉ូតូកង់បី (ផាស់អាប់) គេចខ្លួន។
សមត្ថកិច្ចបានបញ្ជាក់ចំពោះហេតុដែលបុរសជនសង្ស័យជាប្តី បានបើករថយន្តបុកប្រពន្ធខ្លួនបណ្តាលអោយស្លា_ប់នេះគឺបណ្តាលមកពីការរស់នៅមិនចុះសម្រុងគ្នា និងបញ្ហាទ្រព្យសម្បត្តិ។
បន្ទាប់មកសមត្ថកិច្ច ស្រាវជ្រាវ ប្រមូលភស្តុតាងនៅកន្លែងកើតហេតុសង្ស័យ គឺជាមនុស្សតែមួយ។ លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងរថយន្តបង្ក បានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕