ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាឲ្យកម្លាំងស្វែងរកជនបរទេស ដែលបង្កការរំខាននៅក្នុងសណ្ឋាគារហាយ៉ាតរីចិនស៊ី
ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ (ស្តីទី) នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងស្វែងរកជនបរទេសឈ្មោះ Robert C Genaro J ភេទ ប្រុស អាយុ៣៥ ឆ្នាំ ជនជាតិអាមេរិក ដែលបានទៅបង្កការរំខាននៅក្នុងសណ្ឋាគារហាយ៉ាតរីចិនស៊ី។
បន្ទាប់ពីទទួលបានបទបញ្ជា កម្លាំងអធិការដ្ឋាននគរនាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសខាងលើ តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានប្រទះឃើញជនបរទេសខាងលើ កំពុងដើរចូលទៅក្នុងសណ្ឋាគារ Check In ដែលមានទីតាំងស្ថិតនៅអគារលេខ៦១ ផ្លូវលេខ១៧៤ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ហើយក៏បានអញ្ជើញគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣។
ដោយមានការសហការពីផែនការងារអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និង អនុវត្តនីតិវិធី ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕