ពលរដ្ឋ កំពុងជួបផលពិបាក ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ! ផ្លូវមានសភាពរអិល និងស្អិតជាប់កង់ម៉ូតូយ៉ាងខ្លាំង!
ខេត្តកណ្តាល ៖ យោងតាម ផេកផ្លូវការ របស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បង្ហោះថា ៖ ជូនអាជ្ញាធរមូលដ្ឋាន និង ក្រុមការងារ
KK សូមគោរពលោកពូជាទីគោរព ខ្ញុំបាទ ក៏ដូចជាតាំងនាមអោយប្រជាពលរដ្ឋរស់នៅ ភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កំពង់ជួបផលពិបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃជាខ្លាំង ដោយផ្លូវមានសភាពរអិលខ្លាំង និងស្អិតជាប់កង់ម៉ូតូយ៉ាងខ្លាំង ដូចមានក្នុងរូបភាពបានភ្ជាប់មកជាមួយខាងក្រោយ។
សូមលោកពូជួយផ្សប់ផ្សាយបញ្ហានេះជួនមន្រ្តីឃុំនិងស្រុកអោយគាត់បានដឹងលឺ និងឆាប់ធ្វើអោយរួចរាល់ឆាប់ៗផង ព្រោះផ្លូវនេះបានធ្វើជិតមួយឆ្នាំហើយនៅមិនទាន់រួចរាល់ទៀត ។ សូមអរគុណលោកពូជាទីគោរព🙏🏻
ជាការឆ្លើយតប គណនី ហ្វេសប៊ុក លោក Khon Sereiratha បង្ហោះថា ៖ សូមគោរពរាយការណ៍ជូនឯកឧត្តមពូ
ចំពោះផ្លូវខាងលើនេះ មានប្រវែងសរុប ៤ ៣៥០ ម ចាប់ពីចំណុចផ្លូវជាតិលេខ៥១ ឆ្លងកាត់តាមវត្តឱង្កា ឆ្ពោះទៅកាន់ភូមិទួលខ្លុង ដោយ ឆ្លងកាត់ភូមិទន្លាប់ ភូមិខ្នារ ភូមិចំបក់កោង ជាគម្រោងកំពុងអនុវត្តចាក់កៅស៊ូ DBST របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមឈួសឆាយ និងរៀបបាតចាប់តាំងពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅបំណាចឆ្នាំ២០២៣ នេះ ហើយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តបាននិងកំពុងជម្រុញល្បឿនការងារជួសជុលផ្លូវខាងលើនេះ អោយសម្រេចបានទាន់ពេលវេលាតាមការគ្រោងទុក ។
សូមសំណូមពរបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាយោគយល់ និងសូមអធ្យាស្រ័យ ។
អាស្រ័យហេតុនេះ ឯកឧត្តមពូមេត្តាជ្រាបដោយក្តីគោរព🙏🙏🙏