ពិនិត្យដោះស្រាយបន្ទាន់ចំពោះវិវាទរវាងក្រុមរថយន្តធន់ធំសណ្តោងដឹកទំនិញខ្នាតធំដឹកនាំចេញចូលកម្ពុជាថៃតាមច្រកប៉ោយប៉ែត

ភ្នំពេញ៖  អនុវត្តន៍តាមការដាក់ទិសដៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងក្រុមការងារអន្តាគមន៍ពិសេស ដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សហការជាមួយ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការពិនិត្យដោះស្រាយបន្ទាន់ចំពោះវិវាទរវាងក្រុមរថយន្តធន់ធំសណ្តោងដឹកទំនិញខ្នាតធំដឹកនាំចេញចូលកម្ពុជាថៃតាមច្រកប៉ោយប៉ែត និងក្រុមហ៊ុនចំណត ភាស៊ី របស់លោក ឈឿន ចាន់ថន ក៏ដូចជាក្រុមហ៊ុនផែស្ងួត នៅក្រុងប៉ោយប៉ែត  ក្នុងការសិក្សាស្រាវជ្រាវក៏ដូចជំនួបទល់មុខនៃភាគីទាំងសងខាង នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត កាលពីព្រឹកមិញ និងកិច្ចប្រជុំរបស់ក្រុមការងាររួមជាមួយអង្គភាពពាក់ពន្ធ័ នារសៀលនេះ នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ ក្រុមការងារសូមប្រកាសជម្រាបជូនថា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលស្អែកនេះ ក្រុមការងារនឹងធ្វើការប្រកាសលទ្ធផលដំណាក់កាលទីមួយនៅចំពោះមុខភាគីដែលពាក់ពន្ធ័រួមជាមួយអ្នកសារព័ត៌មាន នៅសាលាក្រុងប៉ោយប៉ែត។

    ដូច្នេះសូមមេត្តាទទួលជ្រាបជាព័ត៌មាន សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close