គណនីហ្វេសប៊ុក ឈ្មោះ OT Thailand ៖ នាងខ្ញុំ សុំលើកម្រាមដៃដប់ សូមអរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្ដីថ្មីនៃកម្ពុជា

ភ្នំពេញ៖ គណនីហ្វេសប៊ុក ឈ្មោះ OT Thailand បានបង្ហោះសារដូចខាងក្រោម៖ ថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣  ភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ…!

នាងខ្ញុំ សុំលើកម្រាមដៃដប់ សូមអរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…នាយករដ្ឋន្រ្ដីថ្មីនៃកម្ពុជា។

និងថ្លែងអំណរអរគុណ ដល់ឯកឧត្ដមបណ្ឌិត បងប្រុស ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព។ ថ្ងៃនេះ នាងខ្ញុំបានទទួលប្លង់ដីថ្មី លើដីចាស់នាងខ្ញុំវិញហើយ ។ នាងខ្ញុំពិតជារំភើប និង សប្បាយចិត្ត រកអ្វីប្រៀបផ្ទឹមមិនបាន! យុត្តិធម៍មានហើយ យុត្តិធម៍ពិតជាមានសំរាប់ប្រជាពលរដ្ឋទន់ខ្សោយដូចនាងខ្ញុំ រស់នៅក្រោមម្លប់សន្ដិភាព ទុក្ខប្រជារាស្រ្ដ ក៏ដូចជាទុក្ខថ្នាក់ដឹកនាំ…!កន្លងមក នាងខ្ញុំធ្លាប់យំឈឺចាប់រីងរៃរាប់ខែ..រហូតដល់ឆ្នាំ ដោយសាររឿងដីធ្លី ដែលអតីតស្មៀនឃុំ និង អតីតអនុភូមិ ឃុបឃិតគ្នា បំពានយកទៅលក់បន្ដ ក្រោយពីម្ដាយនាងខ្ញុំបានស្លាប់!

រឿងដីធ្លីមួយនេះ បើសិន មិនបាន ឯកឧត្ដមបណ្ឌិត ប៉ាន់ខែន ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត មកជួយដោះស្រាយ ក្រៅប្រពន្ធ័ច្បាប់ តាមនយោបាយឈ្នះឈ្នះ ទេ!
មិនដឹងជានាងខ្ញុំ យំឈឺចាប់ រីងរៃដល់ពេលណា…??? ហើយក៏មិនដឹងថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលឈឺចាប់ដូច..រូបនាងខ្ញុំ !

ជាចុងក្រោយនេះ…នាងខ្ញុំ សូមលើកម្រាមដៃដប់ ពីចំងាយ សូមបួងសួង ដល់វត្ថុស័ក្កសិទ្ធិទូរទាំងប្រទេសកម្ពុជា សូម ឲ្យលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឲ្យជួបតែសេចក្ដីសុខ មានសុខភាពរឹងមាំបរិបូណ៍ ជាម្លប់សន្តិភាព ឲ្យប្រជារាស្រ្ដទូរទាំងប្រទេសកម្ពុជា ជយោ.. អរគុណ សន្ដិភាព!

អត្ថបទដែលជាប់ទាក់ទង
Open

Close