បិទ​ និងដកហូតលិខិតអនុញ្ញាត បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ​ ហែម​ ចាន់យុទ្ធី​

ភ្នំពេញ៖  សេចក្តីសម្រេចស្តីពីការ បិទ​ និងដកហូតលិខិតអនុញ្ញាតបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ​ ហែម​ ចាន់យុទ្ធី​ ដែលមានទីតាំងស្ថិតនៅ​ផ្ទះលេខD១៨.D១៩ ផ្លូវបេតុង​ ភូមិអូឌឹម​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

សកម្មភាពចុះបិទនេះ​ ធ្វើឡើងបន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល​ រួមជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ​ និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ បានចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ​ ហែម​ ចា​ន់យុទ្ធី​ កាលពីថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២៣​ ​ដោយមូលហេតុបន្ទប់ពិគ្រោះព្យាបាលនេះ​ មិនបានគោរពលក្ខខណ្ឌបច្ចេកទេស​ មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នេីសុំបេីកបន្ទប់ពិគ្រោះព្យាបាលជំងឺ​។

អត្ថបទដែលជាប់ទាក់ទង
Open

Close