ឯកឧត្តម ខាន់ សុផល បានធ្វើការណែនាំ ពីការអនុវត្ត តួនាទីភារ:កិច្ចដល់មន្រ្ដីនគរបាលយុត្តិធម៌ និងបញ្ហាប្រឈមផ្សេងៗ

ខេត្តកែប៖  នារសៀលថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង លោក លោកស្រី ស្នងការរង លោកមេបញ្ជាការរង លោក អធិការក្រុង អធិការស្រុក លោកមេបញ្ជាការក្រុង លោកអធិការស្រុក លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្រ្ដីជំនាញ

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខាន់ សុផល បានធ្វើការណែនាំ ពីការអនុវត្ត តួនាទីភារ:កិច្ចដល់មន្រ្ដីនគរបាលយុត្តិធម៌ និងបញ្ហាប្រឈមផ្សេងៗ ដូចខាងក្រោម ៖

១/ ការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រម
នីតិវិធីព្រហ្មទណ្ឌ និងបញ្ហាផ្សេងៗ
២/ ដីកាកោះហៅ តាមក្រមនីតិវិធីព្រហ្មទណ្ឌ
៣/ ការកំណត់ប្រភេទបទល្មើស
៤/ ណែនាំអោយ មន្រ្ដីនគរបាល និង មន្ដ្រីកងរាជអាវុធហត្ថ ធ្វើរបាយការណ៍ជាប្រចាំ។

ឯកឧត្តម ខាន់ សុផល បានកោតសរសើរ ដល់មន្រ្ដី នគរបាលយុត្តិធម៌ បានចុះបញ្ជីក្នុងសៀវភៅផ្សេងៗ ទៅតាមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ បានយ៉ាងល្អប្រសើរ និងថ្លែងអំណរអគុណ ដល់មន្រ្ដីនគរបាលយុត្តធម៌ ទាំងអស់ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

អង្គប្រជុំបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

អត្ថបទដែលជាប់ទាក់ទង
Open

Close