ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាឱ្យសមត្ថកិច្ចជំនាញតាមដានស្រាវជ្រាវដើម្បីវែកមុខចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុម…!
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺទាក់ទងនឹងការចុះផ្សាយ របស់សារព័ត៌មានមួយចំនួន នៅពេលថ្មីៗនេះ នូវចំណងជើងថា តើជាប៉ូលីស ឬពួកបន្លំចង់ធ្វើស៊ី ដែលមានជនស៊ីវិលមួយក្រុមដេញកាក់ម៉ូតូប្រជាពលរដ្ឋស្រែកឱ្យឈប់អះអាងថាជា ប៉ូលីដខណ្ឌ ការពារ សន្តិសុខ សុំឆែកឆេរ ពីព្រោះម៉ូតូអត់មានផ្លាកលេខ នៅចំណុចសួនកោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ។
ក្រោយពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបាន បញ្ជាឱ្យសមត្ថកិច្ចជំនាញតាមដានស្រាវជ្រាវដើម្បីវែកមុខចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុមនោះដែលបានកាក់ម៉ូតូគ្មានផ្លាកលេខ ពីព្រោះវាជាអំពើខុសច្បាប់៕