ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញឡ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងពិធីនោះដែរ មានការចូលរួមពីលោកវរសេនីយ៍ឯក ងួន សុីរ៉ា នាយការិយាល័យបុគ្គលិក, លោក វរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យផងដែរ៕