រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តម សូមលើកទឹកចិត្តឱ្យមន្ទីរ ពិនិត្យ និងសិក្សាលេីការរៀបចំមន្ត្រី កន្លែងផ្តល់សេវា និងការគិតគូរៀបចំបញ្ចូលសេវាតម្រូវការ ទៅក្នុងប្រព័ន្ធឌីជីថល ដេីម្បីឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការទទួលបានសេវា លឿន រហ័ស និងជឿទុកចិត្តបាន ហេីយជាពិសេសងាយស្រួលទទួលបានព័ត៌មានអំពីដំណេីរការរបស់ឯកសារ។
ប្រសាសន៍ដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ កាលពី រសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣។