លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក..!
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងមន្រ្តីការិយាល័យប្រឆាំងបទល្មើសសេដ្ធកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងពិធីនោះដែរ មានការចូលរួមពីលោកវរសេនីយ៍ឯក ងួន សុីរ៉ា នាយការិយាល័យបុគ្គលិក លោកវរសេនីយ៍ឯក យឹម សុជាតិនាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក វរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក លោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ៕