អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក ពិសេសការបើកបង្ហូរទឹកស្ទឹងសៀមរាប ដែលស្ថិតក្នុងគម្រោងស្តារជំហាន២

ខេត្តសៀមរាប៖ នាយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយ លោក អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង និងអាជ្ញាធរសង្កាត់ បានចុះពិនិត្យមើលស្ថានភាពទឹកក្នុងក្រុងសៀមរាប ពិសេសទឹកស្ទឹងសៀមរាប ត្រូវបើកបង្ហូរ ដើម្បីជៀសវាងការជន់លិចក្នុងក្រុងសៀមរាប។ តែទោះជាយ៉ាងណា ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យរដ្ឋបាលក្រុង និងមន្ទីរជំនាញត្រូវសម្របសម្រួលជាមួយក្រុមការងារអនុវត្តគម្រោងស្តារស្ទឹងសៀមរាប ជំហាន២ មុននឹងបើកបង្ហូរ ជៀសវាងផលប៉ះពាល់គម្រោង ដែលកំពុងអនុវត្ត។

អត្ថបទដែលជាប់ទាក់ទង
Open

Close