ខេត្តតាកែវ៖ជនសង្ស័យចំនួន០៤នាក់ ក្នុងនោះមានស្រីម្នាក់ ដែលពូកែ ធ្វើសកម្មភាព លួច គាស់ផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកគីរីវង់ ចាប់ឃាត់ខ្លួន រួមនឹងវត្ថុតាងជាច្រើន ។ការចុះបង្រ្កាបមុខសញ្ញានេះដែរបានធ្វើឡើង នៅវេលាម៉ោង១៦និង១០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញចេញល្បាតក្នុងភូមិសាស្រ្ត ក៏បានប្រទះឃើញនិងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងនោះស្រី០១នាក់ ជនសង្ស័យ ៖
ទី១ឈ្មោះ សឿន ថុនា ភេទប្រុស អាយុ៣៤ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចយ៉ាងសកម្មមួយក្នុងមូលដ្ឋានស្រុកគិរីវង់ដែលសមត្ថកិច្ចយើងកំពុងតាមដាន ។
ទី២.ឈ្មោះ គួន លីដា (ហៅ អ៊ុយក្រែន) ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាលួចយ៉ាងសកម្ម) ។
ទី៣.ឈ្មោះ អ៊ុំ គីមហ័ង ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (ជាស្រីស្នេហ៏របស់ជនសង្ស័យឈ្មោះ សឿន ថុនា
ទី៤.ឈ្មោះ ហ៊ុន សុផានិត អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការសួរនាំជនសង្ស័យ ហើយក៏សុំការអនុញ្ញាតពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តតាកែវ
ដើម្បីសុំឆែកឆេរក្នុងផ្ទះជនសង្ស័យពេលឆែកឆេរ សមត្ថកិច្ចបានរកឃើញសម្ភារៈ នឹងវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើនរួមមានដូចជា ស្លាកលេខម៉ូតូមានចំនួន០៧ស្លាកលេខ -ប្រដាប់កាច់សោរ ក ម៉ូតូ នឹង ប្រដាប់ឆ្កឹស សោរផ្ទះ -កាំមារ៉ាសុវត្ថភាពចំនួន០៤គ្រាប នឹងសម្ភារៈសំរាប់កែច្នៃម៉ូតូមួយចំនួនធំព្រមទាំង សំបកទូរស័ព្ទមួយចំនួនធំទៀត ។
ក្រោយឆែកឆេររួចជនសង្ស័យឈ្មោះ សឿន ថុនា ក៏បានឆ្លើយសារភាពថា៖ ខ្លួនបានធ្វើសកម្មភាពបទល្មើសដូចមានខាងក្រោម៖
១•ធ្លាប់លួចម៉ូតូនៅរាជធានីភ្នំពេញបានចំនួន០២ករណី មិនចាំថ្ងៃខែជាមួយជនសង្ស័យឈ្មោះ ដា (ហៅអ៊ុយក្រែនមិនស្គាល់ទីលំនៅ )
២•លួចម៉ូតូថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ វេលាម៉ោង០៣នឹង៥០នាទីជាមួយឈ្មោះដា ហៅ អ៊ុយក្រែនដដែល ។
៣•លួចម៉ូតូថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងបានគាស់ហាងលក់ទូរស័ព្ទដៃវេលាម៉ោង២៤(ដោយលួចជាមួយឈ្មោះដា ហៅអ៊ុយក្រែន ដដែល )។
រីឯបញ្ហាស្លាកលេខម៉ូតូគឺឈ្មោះចិត្រ រួមទាំងឈ្មោះ ដួង បានលួចម៉ូតូមកពីភ្នំពេញទុកនៅផ្ទះរបស់ឈ្មោះ សឿង ថុនា ហើយចំណែកទីលំនៅរបស់ឈ្មោះចិត្រ និងឈ្មោះ ដួង ជនសង្ស័យមិនស្គាល់ទីលំនៅរបស់ពួកគេនោះទេ។
ចំណែកជនសង្ស័យឈ្មោះ គួន លីដា (ហៅ អ៊ុយក្រែន) ឈ្មោះ អ៊ុំ គីមហ័ង និង ឈ្មោះ ហ៊ុន សុផានិត ខាងលើ បានឆ្លើយសារភាពថាខ្លួនពិតមានការពាក់ព័ន្ធជាមួយឈ្មោះ សឿន ថុនា ក្នុងករណីលួចកន្លងមកពិតប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនឹងកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់។ ដោយ ៖ បងខន