លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ៖ ស្រាវជ្រាវរកឃើញ មុខសញ្ញាជាម្ចាស់ម៉ូតូកង់បីឥណ្ឌា ហើយ!

ខេត្តកណ្តាល៖ នាយប់ថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បញ្ជាក់អោយដឹងថា ខណៈពេលនេះ កម្លាំងជំនាញយើង បានស្រាវជ្រាវរកឃើញមុខសញ្ញាជាម្ចាស់ម៉ូតូកង់បីឥណ្ឌា រួមទាំងម៉ូតូកង់បីឥណ្ឌា ដែលបំពានច្បាប់ចរាចរណ៍ហើយ អ្នកបើកបរឈ្មោះ កែ ឃឹម អាយុ៤៧ ឆ្នាំ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងរៀបចំនីតិវិធីប្រគល់ជូនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។

អត្ថបទដែលជាប់ទាក់ទង
Open

Close